ខេត្តរតនគិរី ៖ រដ្ឋបាល​ខេត្តរតនគិរី បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា​នេះ​ថា សម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​ទីតាំង​ចំនួន​០៤​កន្លែង នៅ​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ។

រដ្ឋបាល​ខេត្តរតនគិរី បាន​បញ្ជាក់​ថា ប្រការ​១ ត្រូវ​បាន​បិទ​ខ្ទប់​ជា​ជា​បណ្ដោះអាសន្ន​ទីតាំង​ចំនួន ០៤​កន្លែង ស្ថិត​នៅ​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ចាប់ពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី មាន​ដូច​ខាងក្រោម ៖

១. ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ សុខ សុខុម (​អាជីវករ​លក់​ទូរស័ព្ទ​ដៃ​)
២. គេហដ្ឋាន​របស់​លោក សេង សា​រាក់ (​អ្នកលក់​អាហារ​ពេល​ព្រឹក​)
៣. គេហដ្ឋាន​របស់​លោក ស៊ុ សែន (​អាជីវករ​វេរ​លុយ​វី​ង និង​លក់​អាហារ​)
៤. គេហដ្ឋាន​របស់​លោក សែ​ម វ៉ា​ន់​ស៊ី​ម (​ហាង​មី​ហឹរ​)

ការ​បិទ​ទីតាំង​ជា​បណ្ដោះអាសន្ន​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រោយ​ពី​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ធ្វើតេស្ដ​រហ័ស ។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​មានការ​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​ទីតាំង​ខាងលើ សូម​អញ្ជើញ​មក​ជួប ឬ​ជូនដំណឹង​ដល់​ក្រុមការងារ​មន្ដ្រី​សុខាភិបាល របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តរតនគិរី ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ដ​ជា​បន្ទាន់ ចាប់ពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ នេះ​តទៅ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង