រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែសីហានេះថា កម្ពុជាបានបន្តរកឃើញអ្នកឆ្លងក្នុងសហគមន៍ច្រើនរហូតជិត៤០០នាក់ ខណៈនាំចូលជាង១០០នាក់ ។
ជាក់ស្តែងព្រឹកនេះរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៥៣៣នាក់ និងអ្នកជាសះស្បើយ ៦៣២នាក់ ខណៈអ្នកស្លា.ប់១៧នាក់បន្ថែមទៀត ។ ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើ មានឆ្លងក្នុងសហគមន៍ ៣៨៨នាក់ និងនាំចូលមាន ១៤៥នាក់ ។
ក្រសួងបានបន្តថា រហូតដល់ថ្ងៃទី១៩ សីហា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៣៣នាក់ និងមានជាសះស្បើយ ៦៣២នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ៨៧៧២៣នាក់ និងចំនួនជាសះស្បើយសរុបកើន ៨៣២៩៨នាក់ និងស្លាប់ថ្មី ១៧នាក់ សរុបស្លាប់ ១៧៤៧នាក់ ៕