អ្អ្អ្នកវិទ្យាស្ត្រព្រមានថាអ្នកចាក់វ៉ាក់សាំងហើយនិងមានឆ្លងមេរោគដែលតានោះ ពួកគេនឹងអាចចម្លង មេរោគដែលតានេះទៅកាន់អ្នកផ្សេងបាន បើទោះបីជាវ៉ាក់សាំងបានជួយ ពួកគេមិនអោយឈឺធ្ងន់និងស្លាប់ក្តី។
ទិន្ន័យបានមកពីប្រទេសអាមេរិក អង់គ្លេស និង សិង្ហបូរីបានអោយដឹងថា អ្នកចាក់វ៉ាក់សាំងហើយ និងមានឆ្លងមេរោ់គដែលតាគឺមានបរិមាណមេរោគនៅច្រមុះច្រើនដូចជាអ្នកមិនទាន់បានចាក់វ៉ាក់សាំដែរ។ នេះមានន័យថាទោះបីជាវ៉ាក់សាំងផ្តល់ការការពារដល់ពួកគេក្តី អ្នកចាក់វ៉ាក់សាំងនៅតែអាច ចម្លងមេរោគ ទៅអ្នកដទៃដែរ។
ការរកឃើញនេះបញ្ជាក់ពីភាពចាំបាច់ដែលត្រូវតែបន្តការអនុវត្តវិធានការពាក់ម៉ាស់និងរក្សាគម្លាតដើម្បីកាត់បន្ថយការចម្លងមេរោគ។
កម្ពុជាកំពុងតែគំរាមកំហែងខ្លាំងឡើងៗដោយមេរោគដែលតា ទោះបីជាប្រជាជនជាច្រើនលាននាក់ បានចាក់វ៉ាក់សាំងហើយក្តី។ ដូច្នេះ កម្ពុជាត្រូវតែប្រយ័ត្នហើយបន្តអនុវត្តអោយមាន ប្រសិទ្ឋភាព បំផុតវិធានការពាក់ម៉ាស់និងរក្សាគម្លាតនេះដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃមេរោគដែលតា។