ដំណឹងគួរអោយភ្ញាក់ផ្អើលមួយបានអោយដឹងថាសូម្បីតែអ្នកបានចាក់វ៉ាក់សាំងដូសទីបីហើយនៅតែអាចឆ្លងមេរោគកូវីដ១៩ទៀត។
នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានអ៊ីស្រាអែល ថែមស៍នៃប្រទេសអ៊ីស្រាអែល។ សារព័ត៌មាននេះបានអោយដឹង នៅថ្ងៃនេះថា មានជនជាតិអ៊ីស្រាអែលចំនួន១៤នាក់បានឆ្លងកូវីដ១៩។
ប៉ុន្តែគេនៅតែមិនទាន់ហ៊ានទាញការសន្និដ្ឋាននៅឡើយថាតើគេទាំង១៤នាក់នោះឆ្លងកូវីដ១៩ មុនឬក៏ក្រោយការចាក់វ៉ាក់សាំងដូសទីបី។
ពិភពលោកកំពុងបារម្ភអំពីការឆ្លងខ្លាំងនៃមេរោគដែលតា ហើយ ការចាក់វ៉ាក់សាំងដូសទីបីបានក្លាយជាវិធានការមួយដើម្បីទប់ស្កាត់ការឆ្លងនៃមេរោគនេះ។
ប្រទេសកម្ពុជាក៏បានសម្រេចចិត្តផងដែរនៅក្នុងការចាក់វ៉ាក់សាំងដូសទីបីនេះដើម្បីបង្កើនការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩។