មេរោគដែលតាមិនត្រឹមតែឆ្លងលឿនខុសគេទេ វាថែមទាំងមាន លេចចេញសញ្ញាប្លែកផងដែរ។
ក្រុមអ្នកស្រាវជ្រាវនិយាយថាឈឺក្បាលឈឺបំពង់កនិងហៀរសំបោរឥឡូវនេះគឺជារោគសញ្ញានៃការឆ្លងមេរោគកូវីដ១៩ដែលបណ្តាលមកពីមេរោគដែលតា។
នេះជាលក្ខណះខុសប្លែកពីរោគសញ្ញាដែលបង្កឡើងដោយមេរោគកូវីដ១៩ផ្សេងទៀត។
សារព័ត៌មានប៊ីប៊ីស៊ីរបស់អង់គ្លេសបានដកស្រង់សម្តី សាស្រ្តាចារ្យ Tim Spector ដែល បាននិយាយថាការឆ្លងមេរោគ ជាមួយមេរោគ បំប្លែងថ្មី ដែលតា គឺ “ដូចជាផ្តាសាយធំ” ចំពោះយុវជន។
ទោះយ៉ាងណាក៏ដោយទោះបីជាពួកគេមិនមានអារម្មណ៍មិនស្រួលក៏ដោយក៏ពួកគេអាចឆ្លងនិងធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់។ នរណា ម្នាក់ដែលគិតថាពួកគេអាចឆ្លងមេរោគកូវីដ១៩ គួរតែធ្វើតេស្ត។
មេរោគកូវីដ១៩មុនៗ ច្រើនបង្ហាញចេញរោគសញ្ញាដូចជា ក្អក គ្រុនក្តៅ ការបាត់បង់ក្លិនឬរសជាតិជាដើម៕