ដោយ វេជ្ជ ម៉ែន បញ្ញារតន៍

ការស្រាវជ្រាវវិទ្យាសាស្ត្រទ្រង់ទ្រាយធំបានបង្ហាញពីគ្រោះថ្នាក់ខ្លាំងរបស់ស្ត្រីមានផ្ទៃពោះ នៅពេលដែលពួកគេឆ្លងកូវីដ១៩។

ដូច្នេះ ស្រ្តីក្នុងវ័យបន្តពូជ និងស្រ្តីមានផ្ទៃពោះ សូមធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដោយជ្រើស រើសយក ការចាក់វ៉ាក់សាំងការពារកូវីដ១៩។

ការសិក្សាដ៏ធំមួយទៀត ដែលពិនិត្យមើលទិន្នន័យរបស់ស្រ្តីមានផ្ទៃពោះចំនួន ៨៦៩០៧៩ នាក់ ដែលចូលមកសម្រាលកូននៅមន្ទីរពេទ្យនិងមណ្ឌលវេជ្ជសាស្រ្តចំនួន ៤៩៩ កន្លែង នៅសហរដ្ឋអាមេរិក ក្នុងចន្លោះពីថ្ងៃទី ១ មិនា ២០២០ ដល់ថ្ងៃទី ២៨ កុម្ភះ ២០២១ បង្ហាញអោយឃើញថា :

• ស្រ្តីដែលចូលមកសម្រាលកូន ដោយមានកើតកូវីដ១៩ ផងនោះ មានអត្រាស្លាប់ ក្នុងមន្ទីរពេទ្យចំនួន ១៥ ដង លើសស្រ្តីដែលចូលមកសម្រាលកូនដោយមិនមានកើតកូវីដ១៩។

• ស្រ្តីដែលចូលមកសម្រាលកូន ដោយមានកើតកូវីដ១៩ ផងនោះ មានអត្រាត្រូវ ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមចំនួន ១៥ ដង ច្រើនជាងស្រ្តីដែលចូលមកសម្រាល កូនដោយមិនមានកើតកូវីដ១៩។

ឯកសារយោង: JAMA NETWORK OPEN

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង