អ្នកមានភ្នែកពណ៌ផ្កាឈូកឬរោគសញ្ញាភ្នែកផ្សេងទៀត នៅពេលកូវីដ ១៩ចូលទៅក្នុងកោសិកាភ្នែក របស់អ្នក។
មេរោគកូវីដ១៩ ត្រូវបានគេគិតថាបាន ចូលទៅក្នុងភ្នែកមនុស្ស តាមរយ: Receptors សម្រាប់អង់ស៊ីម ACE2 ។ ដោយភ្ជាប់ខ្លួនទៅនឹងអង់ស៊ីមACE2 មេរោគនេះបានវាយប្រហារ កោសិកាភ្នែក ដោយធ្វើអោយលេចចេញជារោគសញ្ញាមួយចំនួន ដូចតទៅនេះ ភ្នែកស្ងួត ភ្នែកពណ៌ផ្កាឈូក ហើមភ្នែក ឈឺភ្នែក និងមាន អាចម៍ ភ្នែកច្រើន ជាដើម។
យោងតាមវេបសាយសុខភាពអាមេរិក សញ្ញាទៅលើភ្នែកនេះអាចកើត មានជាមួយសញ្ញាផ្សេងទៀតនៃកូវីដ១៩។ ប៉ុន្តែពេលខ្លះ សញ្ញាទៅលើ ភ្នែកនេះក៏អាចកើតមានដោយគ្មានសញ្ញាផ្សេងទៀតដែរ។
កូវីដ១៩ក៏ធ្វើទុក្ខដល់សួត ខួរក្បាល បេះដូង ប្រដាប់រំលាយអាហារ និង សូម្បីតែប្រដាប់ភេទ។ នេះ បើតាមការសិក្សាស្រាវជ្រាវ៕