ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីការពារខ្លួនអ្នកមិនឲ្យឆ្លងវីរុសដ៏សាហាវពេលដែលទៅដកលុយនៅធនាគារ។ តើមានអ្វីខ្លះទៅ?
យើងខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាសុទ្ធតែដឹងរួចមកហើយថាលុយក៏អាចធ្វើឲ្យអ្នកឆ្លងកូវីដ១៩បានដែរ ព្រោះវីរុសនេះអាចឆ្លងតាមរយៈលុយបាន។ ដូចនេះ នៅពេលដែលអ្នកទៅដកលុយនៅធនាគារ ឬកន្លែងណាមួយ អ្នកគួរតែពាក់ម៉ាស់ រួចពាក់ស្រោមដៃ ទើបអាចកាន់លុយនោះបាន។ ក្រោយពេលដែលអ្នកដករួច អ្នកគួរតែសម្លាប់មេរោគលើលុយនោះ។ នៅពេលដែលអ្នកយកលុយមកដល់ផ្ទះ អ្នកគួរតែបាញ់អាល់កុល75%លើលុយនោះ រួចដាក់ក្នុងកន្លែងដែលមានខ្យល់អាកាសចេញចូលឲ្យលុយនោះស្ងួត នោះអ្នកនឹងអាចយកមកចាយបានហើយ។ ជាពិសេស អ្នកមិនគួរភ្លេចលាងសម្អាតដៃជាមួយសាប៊ូទេ ដោយគួរតែលាងដៃជាមួយសាប៊ូឲ្យស្អាត ទើបអាចចៀសពីការឆ្លងវីរុសដ៏សាហាវនេះបាន៕