មេរោគចង្រៃកូវីដ១៩មិនត្រឹមតែស៊ីសួតទេ វាថែមទាំងស៊ីខួរក្បាលមនុស្សថែមទៀត ដោយធ្វើអោយ លេចចេញរោគសញ្ញាមួយចំនួន។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។
វេបសាយវេជ្ជសាស្ត្រដែលមានឈ្មោញថា Jama នៅប្រទេសអេមរិកបានចុះផ្សាយការសិក្សាស្រាវជ្រាវ ដែលនិយាយអំពីការវាយប្រហាររបស់មេរោគកូវីដ១៩ទៅលើខួរក្បាលមនុស្ស។
វេបសាយនេះនិយាយថាអ្នកជំងឺខ្លះមានរោគសញ្ញាបាត់ក្លិន ធ្លាក់ចុះការផ្ចង់អារម្មណ៍ ថប់បារម្ភ បាក់ទឹកចិត្ត ប្រកាច់ និង ការប៉ងសម្លាប់ខ្លួនជាដើម។
សញ្ញាទាំងនេះបង្ហាញពីការខូចខាតទៅលើខួរក្បាលដែលបណ្តាលមកពីមេរោគកូវីដ១៩។ មេរោគកូវីដ១៩អាចចួលតាមចរន្តឈាមទៅខួរក្បាលនិងចូលដល់ជាលិកាខួរក្បាល។
នេះបង្ហាញពីគ្រោះថ្នាក់ធ្ងន់ធ្ងររបស់មេរោគកូវីដ១៩ ដោយវាមិនត្រឹមតែវាយប្រហារទៅលើសួតនោះទេ វាថែមទាំងអាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀតដូចជាខួរក្បាលមនុស្សជាដើម។
ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្រយ័ត្នចំពោះមេរោគដ៏សាហាវនេះ ដោយចាក់វ៉ាក់សាំង ពាក់ម៉ាស់ លាងដែអោយបានញឹកញាប់ រក្សាគម្លាតយ៉ាងតិចពីរម៉ែត្រ មិនធ្វើការជួបជុំមនុស្សច្រើន មិចាប់ដៃឬអោបគ្នា មិនទៅកន្លែងបិទជិតជាដើម៕