រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី៩ ខែសីហានេះថា កម្ពុជាមានអ្នកស្លា.ប់សរុបដោយសារកូវីដឡើង១៥៨៥នាក់ហើយ ខណៈថ្ងៃនេះមានអ្នកស្លាប់ថ្មី២៣នាក់បន្ថែមទៀត ។
ក្រសួងបានបញ្ជាក់ថា កម្ពុជាបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន៥០៨នាក់ ជាសះស្បើយចំនួន៦៦០នាក់ និងស្លា.ប់ថ្មីចំនួន២៣នាក់ ។
ក្នុងចំណោមអ្នកឆ្លងកូវីដខាងលើនោះមានករណីឆ្លងសហគមន៍ ៣៨៧នាក់ និងអ្នកដំណើរពីបរទេស ១២១នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៨២,៣៩៩ នាក់ និងអ្នកជាសះស្បើយ៧៦,១៥៥នាក់ ហើយអ្នកស្លា.ប់ ១,៥៨៥នាក់ ៕