ក្រសួងសុខាភិបាលបានអោយដឹងថាបានរកឃើញអ្នកឆ្លងកូវីដ១៩បំប្លែងថ្មីប្រភេទDelta រហូតដល់៥៨នាក់កាលពីថ្ងៃទី៧ខែសីហា។
នេះគឺជាតួលេខដ៏ខ្ពស់ដែលត្រូវបានរកឃើញតែក្នុងរយះពេលមួយថ្ងៃប៉ុណ្ណោះ។ តាមរយះសេចក្តី ប្រកាសព័ត៌មានចុះថ្ងៃទី៨ខែសីហា ក្រសួងសុខាភិបាលបានអោយដឹងថាយោងតាមរយះ តួលេខនេះបង្ហាញថាមេរោគដែលតាកំពុងបន្តរាតត្បាតដោយវាយលុកចូលក្នុងសហគមន៍ពិេសសខេត្តឧត្តរមានជ័យ ក្រុងភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និង បណ្តាខេត្តមួយចំនួនទៀត។
ក្រសួងសុខាភិបាលបានអំពាវនាវអោយប្រជាជនកម្ពុជាទាំងអស់បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាដោយអនុវត្តអោយបានល្អនិងមានប្រសិទ្ឋភាពរាល់វិធានការសុខាភិបាលដើម្បីប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ១៩។ ជាពិេសសអនុវត្តអោយបានវិធានការបីកុំ បីការពារ និង ការចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា។
មេរោគដែលតាកំពុងតែបង្កការគំរាមកំហែងយ៉ាងសាហាវនៅក្នុងប្រទេសជិតខាងគឺប្រទេសថៃដោយបង្កអោយទៅជាការធ្វើបាតុកម្មតាមដងផ្លូវផងដែរប្រឆាំងនឹងរដ្ឋាភិបាលថៃ។
ដូច្នេះកម្ពុជាត្រូវតែរួមគ្នាយកឈ្នះការរាតត្បាតនៃមេរោគកូវីដ១៩នេះអោយបាន៕