លេងសើចមិនបានទេពេលនេះ។ តែប្រហែស តែព្រហើន អាចខ្ទេចសួត និងអាច ដល់ស្លាប់ទៀត។ ដូច្នេះ យើងត្រូវចេះការពារខ្លួននិងសួតរបស់យើងអោយបានល្អ។
ដើម្បីកុំអោយជួបគ្រោះថ្នាក់ដោយសារកូវីដ១៩ ពិសេសមេរោគដែលតា យើងមិនត្រូវធ្វើ ទង្វើដូចខាងក្រោមឡើយ៖
១ ព្រងើយកន្តើយមិនចាក់វ៉ាក់សាំង៖ ការស្រាវជ្រាវបានបង្ហាញថាវ៉ាក់សាំងអាចការពារដល់ ទៅ៩៩,៩៩៩ភាគរយមិនអោយស្លាប់ដោយសារកូវីដ១៩។ ដូច្នេះវ៉ាក់សាំងនឹង ជួយការពារ យើងមិនអោយឈឺនិងមិនអោយសួតខូចដោយសារកូវីដ។ ចូរកុំខ្លាចការចាក់វ៉ាក់សាំង។
២ មិនព្រមពាក់ម៉ាស៖ ម៉ាសជួយការពារអ្នកពីការចម្លងនិងឆ្លងកូវីដ១៩។ ដូច្នេះ បើអ្នកមិនព្រមពាក់ម៉ាសទេ អ្នកប្រឈមខ្ពស់ជាងគេនឹងឆ្លងកូវីដ១៩។
៣ រស់នៅមិនមានអនាម័យនិងមិនលាងដៃ៖ អ្នកមិនមានអនាម័យនឹងងាយ ឆ្លងជំងឺជា ច្រើនពិសេស។ ពិសេសនៅពេលនេះ បើមិនមានអនាម័យនិងលាងដៃអោយបានញឹកទេ អ្នកអាចប្រឈមខ្ពស់នឹងការឆ្លងកូវីដ១៩។
៤ ចូលចិត្តជួបជុំស៊ីផឹក៖ បើសិនអ្នកនៅតែព្រហើនហើយបន្តស៊ីផឹកជួបជុំមនុស្សច្រើននោះ អ្នកកំពុងព្រហើនដាក់កូវីដ១៩ហើយ។ ដូច្នេះ វាអាចនឹងឆ្លងមកអ្នកហើយ បំផ្លាញសួ ត និងជីវិតរបស់អ្នក។ សូមកុំជួបជុំនុស្សច្រើន ហើយព្យាយាមរក្សាគម្លាតអោយឆ្ងាយពីគេ យ៉ាងតិចពីរម៉ែត្រ។
៥ ជក់បារី: ជក់បារីគឺមានន័យថាអ្នកកំពុងបំផ្លាញសួតរបស់អ្នកហើយ។ អ្នកជក់បារីនឹងរឹតតែ ឈឺធ្ងន់ដោយសារកូវីដ១៩។ សួតរបស់អ្នកនឹងសប្បាយចិត្ត បើសិនជាអ្នកឈប់ជក់បារី។
៦ ខ្ជិលហាត់ប្រាណ៖ អ្នកមិនហាត់ប្រាណគឺមានសុខភាពមិនល្អដូចអ្នកហាត់ប្រាណទេ។ អ្នកមិនហាត់ប្រាណងាយនឹងមានជំងឺជាច្រើនដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត ជំងឺមហារីកជាដើម។ ដូច្នេះ ចូរឈប់ខ្ជិលហើយរកពេលហាត់ប្រាណ បើសិនជាមិនចង់ខ្ទេចសួត។
សង្ឃឹមថាអ្នកអានអត្ថបទនេះហើយនឹងកាន់តែប្រយ័ត្នខ្លួនហើយចៀសវាងសកម្មភាពខាងលើអោយបានដើម្បីរួមគ្នាយកឈ្នះកូវីដ១៩។
សូមចែករំលែកអត្ថបទនេះបន្តទៅកាន់មនុស្សផ្សេងទៀតដើម្បីដឹងទាំងអស់គ្នានិងរួមគ្នាប្រយុទ្ឋនឹងកូវីដ១៩៕