អ្នកផឹកកាហ្វេអាចនឹងរីករាយ នៅពេលដែលដឹងថាមានការសិក្សាស្រាវជ្រាវមួយបាន រកឃើញ ថាកាផឹកកាហ្វេមួយកែវតូចក្នុងមួយថ្ងៃអាចបន្ថយហានិភ័យនៃជំងឺកូវីដ១៩ចំនួន១០ភាគរយ។
ការសិក្សាស្រាវជ្រាវនេះបានចុះផ្សាយនៅទស្សនាវដ្តី Nutrients ហើយត្រូវសារព័ត៌មាន បរទេសផ្សព្វផ្សាយនៅដើមខែសីហានេះ។ គេយល់ថាកាហ្វេអាចជួយ កាត់បន្ថយការជំងឺកូវីដ១៩ ដោយសារតេតួនាទីរបស់វានៅក្នុងការជួយដល់ប្រព័ន្ឋភាពសាុំ។ គេបានប្រៀបធៀបអ្នក ផឹកកាហ្វេយ៉ាងហោចណាស់មួយកែវតូចទៅនឹងអ្នកដែលមិនផឹកកាហ្វេឬក៏ផឹកកាហ្វេតិចជាងនេះ។
មនុស្សចំនួន៣៨០០០នាក់ដែលបានធ្វើតេស្តកូវីដ១៩បានចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវនេះ។
គេក៏បានរកឃើញថាអ្នកផឹកកាហ្វេយ៉ាងតិចមួយកែវតូចក្នុងមួយថ្ងៃបន្ថយហានិភ័យកូវីដ១៩ចំនួន១០ភាគរយ បើប្រៀបធៀបជាមួយអ្នកមិនផឹកកាហ្វេនិងអ្នកផឹកកាហ្វេតិចជាងនេះ។
លោក សាស្ត្រាចារយ្យ ខន ណេលីស ខាងផ្នែកវេជ្ជសាស្ត្របង្ការនៅមហាវិទ្យាល័យ វេជ្ជសាស្ត្រនៃ សាកលវិទ្យាល Northwestern បានដឹកនាំការសិក្សាស្រាវជ្រាវនេះ។ លោកបាននិយាយថា លោក មានចំណាប់អារម្មណ៍ចង់ដឹងទំនាក់ទំនងអាហារនឹងកូវីដ១៩ ពីព្រោះយើងដឹង ថាអាហារ មានឥទ្ឋិពលលើប្រព័ន្ឋភាពស៊ាំ ចំណែកកូវីដ១៩ក៏ទាក់ទងនឹងប្រព័ន្ឋភាពស៊ាំដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកវិទ្យសាស្ត្រព្រមានថាវាមិនមានន័យថាកាហ្វេឬអាហារអាចជំនួសវ៉ាក់សាំងបានទេ។ វ៉ាក់សាំងគឺជាអាវុធសំខាន់បំផុតទប់ទល់នឹងកូវីដ១៩៕