អារម្ភភ័យក្តុកក្តួលកំពុងគ្របដណ្តប់ទីក្រុងភ្នំពេញ ខណះដែលមេរោគដែលតាDelta បានកំពុងតែ គំរាមកំ ហែងខ្លាំងឡើងៗនៅទីក្រុងភ្នំពេញ បន្ទាប់ពីមានការរកឃើញថាមេរោគដែលតា បានឆ្លងចូល សហគមន៍ នៅភ្នំពេញ។
មនុស្សម្នាបាននាំគ្នានិយាយពេញហ្វេសប៊ុកអំពីការគំរាមកំហែងដោយមេរោគដែលតានេះ។
ដោយពិចារណាភាពសាហាវរបស់មេរោគនេះក្នុងការចម្លងលឿនពីមនុស្សម្នាក់ទៅម្នាក់ទៀតនោះ ប្រជាជន កម្ពុជា ទាំងអស់ត្រូវតែប្រយ័ត្នខ្ពស់បំផុតចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ មុនពេល សភាពការឈានដល់ដំណាក់កាល ស្តាយក្រោយ ដោយមានអ្នកឈឺនិងអ្នកស្លាប់កាន់តច្រើន។
មកដល់ពេលនេះ តំបន់បួនកន្លែងត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលមេរោគ កូវីដ ១៩បំប្លែងថ្មីប្រភេទដែលតានេះ។
ភ្នំពេញ បានសម្រេចបិទខ្ទប់ ចំនួន ២តំបន់ នៅទួលសង្កែ និងនៅបឹងសាឡាង ព្រមទាំងបិទផ្សាររដ្ឋ ២ទៀត គឺផ្សារ សេនជូរី ផ្លាហ្សា និងផ្សារដើមគ។
នៅខណ្ឌឫស្សីកែវ ត្រូវបានបិទខ្ទប់ មិនឲ្យមានការចេញ-ចូលនៅកំណាត់ផ្លូវលេខ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទះលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកនៅខណ្ឌទួលគោក ត្រូវបានបិទខ្ទប់មិនឲ្យមានការចេញ-ចូលច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាល នៅក្នុងសហគមន៍ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ការបិទខ្តប់នេះមានបំណងដើម្បីទប់ស្កាត់ការរាលដេមេរោគដែលតាននេះនៅតាមទីផ្សារនិងតំបន់ទាំងនោះ។ វានឹងគ្រោះថ្នាក់ជាខ្លាំង បើសិនជាមេរោគដែលតាបានចម្លងដល់មនុស្សជាច្រើននៅតាមទីផ្សារ ដូចដែល យើង បានឃើញការឆ្លងកន្លងមកនៅតាមផ្សារអូឬស្សីនិងផ្សារអូឡាំពិកជាដើម។
សង្ឃឹមថាយើងនឹងអាចយកឈ្នះមេរោគដែលតានៅដំណាក់កាលនេះ។ ដើម្បីយកឈ្នះមេរោគដែលតានេះ យើងគ្រប់ គ្នាត្រូវតែរួមគ្នាអនុវត្តរាល់វិធានការសុខាភិបាលទាំងអស់ បើពុំនោះទេយើងនឹងមិនអាចយក ឈ្នះវា បានឡើយ៕