រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី០៣ ខែសីហានេះ ផ្សារដើមគត្រូវបានអាជ្ញាធរ និងគណៈកម្មការផ្សារចុះបិទខ្ទប់ ដើម្បីយកសំណាកលើអាជីវករ បន្ទាប់ពីអ្នកវិជ្ជមានកូវីដបំប្លែងថ្មីដែលតា ធ្លាប់បានចូលផ្សារដើមគនេះ ។
បើតាមទូរទស្សន៍ជាតិកម្ពុជាក៏បានបង្ហោះថា ប្រតិបត្តិការស្វែងរកបុគ្គលសង្ស័យឆ្លងវីរុសកូវីដ-១៩ នៅផ្សារដើមគ ក្រោយពីមានអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ម្នាក់បានទៅទីតាំងខាងលើនេះ ។
សូមបញ្ជាក់ ៖ ព្រឹកមិញនេះ ក្រុមគ្រូពេទ្យក៏បានធ្វើសំណាកទៅលើអាជីវករនៅផ្សារសិនជូរីផ្លាហ្សាផងដែរ តែក្រោយពេលធ្វើតេស្តហើយ មិនមានអាជីវករណាម្នាក់បានឆ្លងវីរុសបំប្លែងថ្មីនេះដែរ ៕