រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា​នេះ ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ កំពុង​ចុះ​យក​សំណាក​អាជីវករ​លក់ដូរ​នៅ​«​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​» ជា​ច្រើន​នាក់ ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ថ្មី ប្រភេទ Delta ។

ករណី​ធ្វើ​សំណាក​អាជីវករ​លក់ដូរ ដោយសារ​តែ​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់ ពាក់ព័ន្ធ​នឹង​វីរុស Delta បាន​ទៅ​កាន់​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​ដើម្បី​ទិញ​ម្ហូប ។

ខណៈ​នេះ​ដែរ ខាងយើង​នៅមិន​ទាន់​ដឹង​ថា មាន​អាជីវករ​ប៉ុន្មា​ននាក់​ដែល​បាន​ពាក់ព័ន្ធ​វីរុស​បំ​ប្លែថ្មីដែលតា ​នេះ​​ទេ ព្រោះ​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ពិនិត្យ​ធ្វើ​សំណាក​បន្ត​នៅឡើយ ។

ជាក់ស្តែងព្រឹកនេះដែរ អាជ្ញាធរបានបិទខ្ទប់ផ្សារជាបណ្ដោះអាសន្ន និងរៀបចំយកសំណាក ដោយមានការបាញ់ថ្នាំសម្លាប់មេរោគជុំវិញផ្សារផងដែរ ។

សូមបញ្ជាក់ កាលពីម្សិលមិញនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្ត បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨នាក់ នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យថាពាក់ព័ន្ធនឹងអ្នកដែលបានឆ្លងកូវីដបំប្លែងថ្មីដែលតា នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នអាជ្ញាធរបានបិទខ្ទប់ជាបណ្ដោះអាសន្នហើយដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង