រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៣ខែសីហាបានអោយដឹងថាបានរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតាចំនួនបីករណី។ នេះជាដំណឹងដ៏គួរអោយព្រួយបារម្ភសម្រាប់អ្នកកំពង់ចាមដែលត្រូវបង្កើនការប្រុងប្រយ៍ត្ន។
រដ្ឋបាលខេត្តកំពង់ចាមបាននិយាយថាការរកឃើញទាំងបីករណីនេះគឺនៅក្នុងស្រុកជើងព្រៃ និង ស្រុកព្រៃឈរក្នុងខេត្តកំពង់ចាម។ ប្រជាជនខេត្តកំពង់ចាមត្រូវបានអំពាវនាវអោយបង្កើនការប្រុងប្រយ័ត្ន និង អនុវត្តអោយបានល្អរាល់វិធានាករសុខាភិបាលដើម្បីកុំអោយមានការឆ្លងរាលដាលកាន់តែធ្ងន់គំរាមកំហែងសុខភាព ជីវិត និង ការរស់នៅរបស់ប្រជាជន។
កម្ពុជាកំពុងតែមានការព្រួយបារម្ភខ្លាំងនៃការឆ្លងរាលដាលមេរោគកូវីដ១៩ប្រភេទដែលតានេះ បន្ទាប់ពីវាបានរាល ដាលចូលសហគមន៍ដោយរួមទាំងទីក្រុងភ្នំពេញផង។
អង្គការសុខភាពពិភពលោកបានអោយដឹងថាមេរោគដែលតានេះមានការឆ្លងលឿននិងបង្កគ្រោះថ្នាក់ខ្លាំងហើយអំពាវនាវអោយប្រជាជនកម្ពុជារួមគ្នាប្រយុទ្ឋប្រឆាំងនឹងមេរោគដ៏សាហាវនេះ មុនពេលដែលវាឆ្លងធ្ងន់ធ្ងរហួសពីការគ្រប់គ្រង៕