ដោយ វេជ្ជ ងួន សេរ័ត្ន
ផ្អើលពេញភ្នំពេញ បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថាបានរកឃើញមានការឆ្លងមេរោគបំប្លែងថ្មីដែលតា នៅទីក្រូងភ្នំពេញ។ ម្នាក់ៗនៅភ្នំពេញនិងកន្លែងផ្សេងទៀតកំពុងតែបារម្ភខ្លាំងអំពីការគំរាមកំហែង ពីមេរោគបំប្លែង ថ្មីដែលតានេះ។
បើសិនជាប្រជាជនកម្ពុជាទាំងអស់ពិតជាខ្លាចមេរោគនេះមែននោះ ពួកគេត្រូវតែចេះវិធីការពារខ្លួនដូចខាងក្រោមនេះ ដែលនឹងអាចជួយទប់ទល់នឹងមេរោគដ៏សាហាវនេះ។
១ ចាក់វ៉ាក់សាំង
ការសិក្សាស្រាវជ្រាវបានបបង្ហាញថាអ្នកមិនចាក់វ៉ាក់សាំងគឺប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគកូវីដ១៩ ពិេសស មេរោគបំប្លែថ្មីដែលបានរាលដាលពេញពិភពលោក។ អ្នកមិនចាក់វ៉ាក់សាំងមិនត្រឹមតែប្រឈមខ្លាំងនឹងការឆ្លងមេរោគទេ ពួកគេថែទាំងអាចឈឺធ្ងន់ជាងអ្នកដែលបានចាក់វ៉ាក់សាំងថែមទៀត។ រឿងគួរបារម្ភខ្លាំងនោះ មនុស្សស្លាប់ដោយសារកូវីដ១៩ រហូតដល់ជាង៩៩ភាគរយគឺកើតមានចំពោះអ្នកមិនចាក់វ៉ាក់សាំង។ ដូច្នេះ បើស្រឡាញ់ជីវិត យើងត្រូវនាំគ្នាចាក់វ៉ាក់សាំង។
២ ពាក់ម៉ាស់ជានិច្ច បើទោះបីជាចាក់វ៉ាក់សាំងហើយក្តី
ការសិក្សាស្រាវជ្រាវនិងរបាយការណ៍នានាបង្ហាញថាវ៉ាក់សាំងមិនមែនការពារបាន១០០ភាគរយទេ។ អ្នកចាក់វ៉ាក់ សាំងហើយមួយចំនួនក៏នៅតែអាចឆ្លងមេរោគកូវីដ១៩មិនថានៅកម្ពុជាឬនៅប្រទេសផ្សេងទេ។ ដូច្នេះកុំអាង ថា បានចាក់វ៉ាក់សាំងហើយលែងពាក់ម៉ាស់អោយសោះ។ សូមបន្តការពាក់ម៉ាស់អោយបានគ្រប់ៗគ្នា។
៣ យកឈ្មះមេរោគដែលតា ដោយ នៅឃ្លារឆ្ងាយពីមនុស្សនិងមិនធ្វើការជួបជុំ
មេរោគដែលតាត្រូវបានគេយល់ថាឆ្លងខ្លាំងជាងមេរោគមុនៗ។ ដូច្នេះដើម្បីចៀសវាងការឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតនោះ យើងគួរគប្បីរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងតិចពីរម៉ែត្រ និង មិនត្រូវធ្វើការជួបជុំដែលមិនចាំបាច់ ដូចជាការផឹក ស៊ីនោះ ឡើយ។
៤ រស់នៅប្រកបដោយអនាម័យពិេសសលាងដៃអោយញឹកញាប់
ចាប់ពីពេលនេះតទៅមនុស្សទាំងអស់ត្រូវតែមានអនាម័យខ្ពស់ដើម្បីយកឈ្មះមេរោគកូវីដ១៩ពិេសសមេរោគបំប្លែងថ្មីដែលតា។ ការលាងដៃអោយបានញឹកញាប់គឺជាជម្រើសដ៏ល្អមួយដើម្បីទប់ទល់នឹងការឆ្លងមេរោគដែលតានេះ។ វាក៏អាចជួយយើងមិន អោយឆ្លងមេរោគផ្សេងទៀតផងដែរ។
៥ ហាត់ប្រាណអោយទៀងទាត់
ការហាត់ប្រាណនឹងធ្វើអោយរាយកាយមាំមួនពិេសសពង្រឹងប្រព័ន្ឋភាពសុាំប្រឆាំងនឹងជំងឺ។ អ្នកហាត់ប្រាណគឺមានសុខភាព មាំមួយហើយមិនងាយធ្លាក់ខ្លួនឈឺដោយសារការឆ្លងមេរោគឬក៏ជំងឺផ្សេងទៀតឡើយ។ ហាត់ប្រាណធ្វើអោយចរន្តឈាមដើរល្អ បេះដូងរឹងមាំ និង សួតដកដង្ហើមបានល្អនិងខ្លាំង។ ដូច្នេះ ចូរកំភ្លេចហាត់ប្រាណ បើសិនជាអ្នកស្រឡាញ់ខ្លួននិងជីវិត។
នៅពេលដែលប្រជាជនកម្ពុជាអនុវត្តវិធីទាំងប្រាំនេះបាននោះ ពួកគេនឹងអាចយកឈ្នះកូវីដ១៩បានជាមិនខាន។ យើងជឿជាក់ថាប្រជាជនកម្ពុជានឹងអាចធ្វើបានតាមវិធីដ៏សាមញ្ញទាំងនេះ៕