មេរោគបំប្លែងថ្មីដែលតាបានគំរាមកំហែងកម្ពុជាកាន់តែខ្លាំង ខណះដែលមានការរកឃើញ ករណីនាំចូលជាច្រើនរយនាក់ជារៀងរាល់ថ្ងៃដោយបង្ខំអោយរដ្ឋាភិបាលសម្រេចប្រកាសបិទខ្ទប់ខេត្តមានព្រំដែនជាប់ជាមួយប្រទេសថៃ។

នៅថ្ងៃនេះ ក្រសួងសុខាភិបានបានប្រកាសថាបានរកឃើញករណីកូវីដ១៩ថ្មីចំនួន៧៦៥ នាក់ក្នុងនោះមានករណីនាំចូលចំនួន៣២៨នាក់។ នៅក្នុងខែកក្កដានេះ ចំនួនករណីនាំ ចូលមានច្រើនជារៀងរាល់ថ្ងៃដោយភាគច្រើនគឺចេញពីប្រទេសថៃមក។ មេរោគបំប្លែងថ្មីមាន លក្ខណះឆ្លងលឿនបំផុតដោយធ្វើអោយប្រទេសថៃមានអ្នកឆ្លងជាងមួយម៉ឺននាក់ជារៀងរាល់ថ្ងៃហើយទន្ទឹមនោះក៏មានកម្មករកម្ពុជាបានចាកចេញហើយចូលប្រទេសកំណើតវិញ។ ពួកគេ ជាច្រើនបានធ្វើតេស្តឃើញមេរោគកូវីដ១៩។

ខេត្តដែលត្រូវបិទខ្ទប់ពីថ្ងៃទី២៩ខែកក្កដាដល់ថ្ងៃទី១២ខែសីហាមានខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តប៉ៃលិន បាត់ដំបង និង ខេត្តព្រះ វិហារ។

ការបិទខ្ទប់នេះគឺមានបំណងដើម្បីកុំអោយមេរោគដែលតារាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជាទាំងមូល។

បើសិនជាការបិទខ្ទប់និងការគ្រប់គ្រងតាមព្រំដែនមិនបានល្អទេនោះ វានឹងបង្កហានិភ័យ កាន់តែខ្ពស់នៃការឆ្លងរាលមេរោគកូវីដ១៩ក្នុងសហគមន៍ដែលនឹងធ្វើអោយកាន់តែពិបាកគ្រប់គ្រង។

ប្រជាជនកម្ពុជាទាំងអស់ត្រូវតែគោរពអោយបានខ្ជាប់ខ្ជួនរាល់វិធានការដើម្បីទប់ស្កាត់ការរាលដាលមេរោគកូវីដ១៩ដោយរួមទាំងវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនថៃទាំង៨នេះផង។

អ្វីដែលយើងត្រូវចងចាំនោះគឺមិនត្រូវអោយមានការធ្លាយចេញពីតំបន់បិទខ្ទប់ ដើម្បីកុំអោយ ធ្លាយមេរោគដែលតាកាន់តែរាលដាលហើយវាធ្វើអោយមនុស្សឈឺនិងវាយប្រហារធ្វើអោយធ្លាយសាច់សួតនិងប៉ះពាល់ដល់ជីវិតមនុស្ស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង