រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៧៦៥នាក់ ជាសះស្បើយចំនួន ៦៩៤នាក់ និងមានករណីស្លា.ប់ថ្មី ចំនួន ១១នាក់ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មី ៧៦៥នាក់ទៀត ជាសះស្បើយ ៦៩៤នាក់ និងស្លាប់ថ្មី១១នាក់ ក្នុងនោះមានករណីឆ្លងពីព្រឹត្តិការណ៍សហគមន៍៤៣៧នាក់ និងអ្នកដំណើរពីបរទេសឆ្លងជំនួន៣២៨នាក់ ។
ក្រសួងថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៧៥,៩១៥ នាក់ និងអ្នកបានព្យាបាលជាសះស្បើយ ៦៨,៣៨៦នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនរហូតដល់ ១,៣៥០នាក់ ៕