ប្រជាជនកម្ពុជាជាច្រើនឆ្ងល់ថាហេតុអ្វីអ្នកចាក់វ៉ាក់សាំងកូវីដ១៩ហើយនៅឆ្លងជំងឺកូវីដក១៩ទៀត?
ការចាក់វ៉ាក់សាំងមិនបានការពារ១០០ភាគរយមិនអោយឆ្លងមេរោគកូវីដ១៩នោះទេ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិកបានពន្យល់ថា វាអាចទៅរួចដែលអ្នកចាក់វ៉ាក់សាំងហើយ នៅតែអាចមានជំងឺដោយសារមេរោគកូវីដ១៩។ ស្ថាប័នវេជ្ជសាស្ត្រនេះពន្យល់ថា គ្រប់ វ៉ាក់សាំងទាំងអស់គឺមិនអាចការពារមនុស្សបាន១០០ភាគរយនោះទេ។ នេះគេហៅថា “ករណីគេចផុតពីវ៉ាក់សាំង”។
លទ្ឋភាពផ្សេងទៀតនោះគឺវាអាចបណ្តាលមកពីថានៅតែប៉ុន្មានថ្ងៃមុនឬក្រោយចាក់វ៉ាក់សាំ គេបានឆ្លងមេរោគកូវីដ១៩នោះ។ ក្នុងករណីនេះជននោះអាចនឹងធ្លាក់ខ្លួន ឈឺដោយ សារមេរោគកូវីដ១៩ ពីព្រោះថាវ៉ាក់សាំងត្រូវការពេវេលាពីរសប្តាហ៍ដើម្បីអោយ រាងកាយ មនុស្សបង្កើតអង់ទីគ័រការពារខ្លួនមិនអោយធ្លាក់ខ្លួនឈឺ។
ប៉ុន្តែវ៉ាក់សាំងមានប្រសិទ្ឋភាពសម្រាប់មនុស្សភាគច្រើនបំផុតដោយមិនអោយឈឺធ្ងន់ មិនអោយមានរោគសញ្ញា និង មិនអោយស្លាប់ដោយសារកូវីដ១៩។ ដូច្នេះវ៉ាក់សាំងគឺចាំបាច់ ណាស់ក្នុងការប្រឆាំងនឹងកូវីដ១៩។
ដូច្នេះសូមបងប្អូនឈប់ឆ្ងល់រឿងថាហេតុអ្វីបានអ្នកចាក់វ៉ាក់សាំងហើយនៅតែអាចឆ្លងមេរោគកូវីដ១៩ទៀត៕