រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន​៧៦៦​នាក់​ថែម​ទៀត ខណៈ​អ្នកជំងឺ​ចំនួន​៩៦៧​នាក់​បានជា​សះស្បើយ និង​ស្លា​.​ប់​ថ្មី​ចំនួន​១៥​នាក់ ។

ក្រសួង​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២៨ កក្កដា​នេះ យើង​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៧៦៦​នាក់ (​ឆ្លង​សហ​គម​ន៌​: ៤៥៩ និង​នាំ​ចូល​: ៣០៧) និង​មាន​ជា​សះស្បើយ ៩៦៧​នាក់ ។

ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​កើន ៧៥១៥២​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន ៦៧៦៩២​នាក់ និង​ស្លាប់​ថ្មី ១៥​នាក់ សរុប​ស្លាប់ ១៣៣៩​នាក់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង