រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះថា កម្ពុជាបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៦៨៥នាក់ និងជាសះស្បើយចំនួន ៧៧៥នាក់ ខណៈស្លា.ប់ថ្មីចំនួន ១៩នាក់ ។
ជាក់ស្តែងថ្ងៃនេះចំនួនអ្នកឆ្លងបានបន្តថយចុះនៅត្រឹមជិត៧០០នាក់ និងស្លា.ប់ថ្មីបានថយចុះបន្តិចជិត២០នាក់ ។
ដោយឡែកម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៧៨នាក់ ខណៈអ្នកជំងឺ ៦៨៦នាក់ជាសះស្បើយ ។
ក្រសួងបានបន្តថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៤,៣៨៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៦,៧២៥នាក់ និងស្លា.ប់សរុបចំនួន ១,៣២៤នាក់ ៕