មេរោគកូវីដ១៩បំប្លែងថ្មីដែលតាមានការចម្លងសាហាវខ្លាំងដោយសារតែវាបង្កើតកូនចៅយ៉ាងច្រើននិងយ៉ាងរហ័សនៅក្នុងខ្លួនមនុស្ស។ នេះគឺជាការអះអាងនៃការស្រាវជ្រាវមួយរបស់ប្រទេសចិន។

នៅពេលធ្វើតេស្តរកមេរោគ គេសង្កេតឃើញថា មេរោគដែលតាត្រូវបានគេរកឃើញមាន នៅក្នុងខ្លួនមនុស្សរហូតដល់១២៦០ដង បើប្រៀបធៀបនឹង មេរោគដើមដែលឆ្លងចូលក្នុងខ្លួនមនុស្ស។

ការសិក្សាស្រាវជ្រាវនោះក៏និយាយដែរថាក្រោយការឆ្លងចូលក្នុងខ្លួនមនុស្ស មេរោគដែលតា បានបង្ក បង្កើតកូនចៅយ៉ាងឆាប់រហ័សធ្វើអោយកម្រិតមេរោគឡើងដល់ចំនួនច្រើនបំផុតនៅត្រឹមថ្ងៃទីបីឬទីបួន ដោយខុសពីមេរោគដើមដែលត្រូវការពេលវេលាពី៥ទៅ៦ថ្ងៃដើម្បីអោយមេរោគឡើងដល់ចំនួនច្រើនបំផុត។

ទិន្ន័យនេះបញ្ជាក់ថា ដូច្នេះ មេរោគបំប្លែងថ្មីដែលតានេះមានលក្ខណះងាយឆ្លងបំផុត នៅក្នុដំណាក់ កាលដំបូងនៃការបង្ករោគ។

មេរោគដែលតាដែលមានប្រភពពីប្រទេសឥណ្ឌាកំពុងបង្កការគំរាមកំហែងទូទាំងពិភពលោក។ សូម្បីតែប្រទេសនៅជិតខាងកម្ពុជាគឺថៃនិងវៀតណាមក៏កំពុងឈឺក្បាលដោយសារមេរោគដែលតានេះដែរ។

នៅកម្ពុជាក៏មានសេចក្តីរាយការណ៍រកឃើញមេរោគដែលតានេះផងដែរ ទោះបីជាវាមិនទាន់ បង្កជាការឆ្លងទ្រង់ទ្រាយធំក្តី។

ដូច្នេះ វាតម្រូវអោយមនុស្សគ្រប់គ្នាមានការប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគកូវីដ១៩ ដោយអនុវត្តន៍អោយ បានត្រឹមត្រូវវិធានការណ៍សុខាភិបាលពិេសសគោលការណ៍ បីកុំ បីការពារ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង