សួតគឺជាកន្លែងដែលមេរោគកូវីដ១៩ចូលចិត្តទៅបំផ្លាញជាងគេ នៅពេលដែលវាចូលដល់ក្នុងខ្លួនមនុស្ស។ តើធ្វើម៉េចអោយសួតរបស់យើងខ្លាំងដើម្បីសុខភាពរបស់យើង។ នេះជាវិធីប្រាំយ៉ាងដែល នឹងជួយអោយសួតរបស់យើងមានសុខភាពល្អនិងមានកម្លាំងមាំមួន។
១ មិនត្រូវជក់បារី: ដូចយើងដឹងស្រាប់ហើយថាបារីគឺជាសត្រូវរបស់សួតហើយមាន ការអប់រំ យ៉ាងច្រើនមិនអោយមនុស្សជក់បារីពីព្រោះផ្សែងបារីបំផ្លាញសួតរបស់មនុស្សនិងអាចធ្វើអោយកើតមហារីក។
២ ហាត់ប្រាណអោយទៀងទាត់៖ ហាត់ប្រាណគឺធ្វើអោយទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តមាំមួន។ ហាត់ប្រាណធ្វើអោយបេះដូងខ្លាំងនិងសួតខ្លាំងផងដែរ។ ដូច្នេះ ចូរហាត់ប្រាណអោយទៀងទាត់ ដើម្បីសុខភាពរបស់អ្នកនិងដើម្បីអោយសួតរបស់អ្នកខ្លាំងអាចស៊ូនឹងកូវីដ១៩បាន។
៣ ចៀសវាងកន្លែងដែលផ្សែងពុលនិងសារធាតុបំពុលបរិយាកាស៖ អ្នកមិនត្រូវនៅជិតអ្នកជក់បារី ឬក៏ទៅកន្លែងដែលមានផ្សែងពុលឬក៏សារធាតុដែលនាំអោយខ្យល់បរិកាសពុលនោះឡើយ។ ចំណាយពេលអោយបានច្រើននៅកន្លែងដែលមានខ្យល់បរិយាកាសល្អ។
៤ រៀនដកដង្ហើមវែងៗ៖ ការហាត់ដកដង្ហើមវែងៗនឹងជួយពង្រឹងអោយសួតរបស់អ្នកខ្លាំងនិងរឹងមាំ។ ការដង្ហើមចូលវែងៗនិងបន្ទាប់មកដកដងើ្ហមចេញវិញនឹងជួយធ្វើអោយសួតកាត់តែមានសមត្ថភាពខ្ពស់នៅក្នុងការដង្ហើមចូលអុកស៊ីសែនដែលចាប់បាច់សម្រាប់ជីវិតមនុស្ស។
៥ ចៀស វាងការឆ្លងជំងឺ៖ ការឆ្លងជំងឺនៅសួតអាចនឹងធ្វើអោយមានផលវិបាកដល់សួតនៅរយះពេលវែង។ ដូច្នេះអ្នកត្រូវតែចេះអនាម័យខ្លួនដើម្បីចៀសវាងការឆ្លងជំងឺពិេសសការឆ្លងជំងឺដែលប៉ះពាល់នឹងសួត។ នៅសម័យកូវីដ១៩នេះ អ្នកត្រូវអនុវត្តគោលការណ៍ បីកុំ ( កុំទៅកន្លែងបិទជិតនិងមានម៉ាស៊ីនត្រជាក់ កុំទៅកន្លែងដែលមានមនុស្សច្រើន និង កុំចាប់ដៃឬឱបគ្នាជាដើម) បីការពារ ( លាងដៃអោយស្អាត ជាមួយនឹងសាប៊ូឬអាល់កុល ពាក់ម៉ាស និង រក្សាគម្លាតយ៉ាងតិចពីរមែ៉ត្រ) អោយបានល្អ។
បើអ្នកធ្វើបានធ្វើខាងលើនេះ សួតរបស់អ្នកនឹងខ្លាំងហើយជំងឺកូវីដក៏នឹងមិនងាយឆ្លងនិងធ្វើបាប អ្នកបានឡើយ៕