អង្គការសុខភាពពិភពលោកបានអោយដឹងថាប្រទេសឥណ្ឌូនេស៊ីបានក្លាយជាប្រទេសដែលមានការឆ្លងមេរោគកូវីដ១៩ច្រើនជាងគេបំផុតក្នុងពិភពលោកដោយច្រើនជាងប្រទេសឥណ្ឌាទៅទៀត។

ចំណែកក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថាប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃពុធបានកត់ត្រាចំនួនអ្នកស្លាប់ ១៣៨៣នាក់និង ករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៣.៧៧២ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

នេះជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតប្រចាំប្រទេសចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត។

ផ្អែកលើទិន្នន័យចុងក្រោយចំនួនករណីឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ីអាគ្នេយ៍មានេះ មានចំនួន ២,៩៨៣,៨៣០ នាក់ ខណៈ ចំនួនអ្នក ស្លាប់ទាក់ទងនឹងកូវីដ១៩ បានកើនឡើងដល់ ៧៧.៥៨៣ នាក់។

ចំណែកក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃព្រហស្បត៍បានរាយការណ៍ថាយើងមានការឆ្លងចំនួន៨១១ នាក់និងអ្នកស្លាប់ ចំនួន ២២នាក់ក្នុងមួយថ្ងៃដោយធ្វើអោយចំនួនអ្នកឆ្លងកូវីដ១៩សរុបមាន៧០៤១៩នាក់និងអ្នកស្លាប់សរុប១១៨៨នាក់។

ដូច្នេះសូមយើងប្រយ័ត្នទាំងអស់គ្នាដើម្បីកុំអោយមានការឆ្លងមេរោគកូវីដ១៩៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង