រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះថា កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨១១នាក់ ជាសះស្បើយចំនួន ៧៩៨នាក់ និងស្លា.ប់ថ្មីចំនួន ២០នាក់ ។
ជាក់ស្តែងចំនួនអ្នកឆ្លងថ្មីហាក់ថបថយបន្តិចក្តី តែសូមបងប្អូនកុំប្រហែសឲ្យសោះជាមួយកូវីដ១៩ ត្រូវអនុវត្ត ៣កុំ និងកុំការពារទាំងអស់គ្នា ។
ក្រសួងបានបញ្ជាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០,៤១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦២,៥៧៧នាក់ និងស្លាប់សរុបចំនួន ១១៨៨នាក់ ៕