រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះថា កម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយបានចំនួន ១០៨៧នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៧៩០នាក់ និងមានករណីស្លា.ប់ចំនួន ២២នាក់ ។
ក្រសួងបានបន្តថា រហូតដល់ថ្ងៃទី១៩ កក្កដានេះ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៩០នាក់ (ឆ្លងសហគមន៌: ៥៨១ និងនាំចូល: ២០៩) និងមានជាសះស្បើយ ១០៨៧នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកើន ៦៧៩៧១នាក់ និងចំនួនជាសះស្បើយសរុបកើន ៦០០១៧នាក់ និងស្លា.ប់ថ្មី ២២នាក់ សរុបស្លា.ប់ ១១២៨នាក់ ៕