ប្រទេសថៃមានការឆ្លងមេរោគកូវីដ១៩ជាង១១០០០នាក់ ខណះដែលប្រទេសវៀតណាមមានចំនួន ជាង ២៤០០នាក់ ហើយកម្ពុជាមានចំនួនជាង៨០០នាក់។
ប្រទេសជិតខាងទាំងបីកំពុងប្រឈមមុខនឹងភាពធ្ងន់ធ្ងរនៃកូវីដ១៩ បើទោះបីជាប្រទេសកម្ពុជាមានចំនួន តិច ជាងប្រទេសថៃនិងវៀតណាមក្តី។
សារព័ត៌មានបាងកកប៉ុស្ត៍ររបស់ថៃបានរាយការណ៍នៅថ្ងៃនេះថាថៃមានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១២៩៧នាក់ និង មានអ្នកស្លាប់១០១នាក់នៅថ្ងៃអាទិត្យនេះ។ ថៃមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៤០៣៣៨៦នាក់ និង អ្នកស្លាប់ចំនួន៣៣៤១នាក់ចាប់តាំងពីមានការរាតត្បាតមេរោគកូវីកដ១៩។
ចំណែកសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃអាទិត្យថាប្រទេសនេះមានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៤៥៤នាក់ដោយក្នុងនោះទីក្រុងហូជីមីញដែលជាកន្លែងឆ្លងខ្លាំងមានរហូតដល់១៧៥៦នាក់។ វៀតណាមមានអ្នកឆ្លងកូវីដ១៩សរុប៤៧៣៤៣នាក់។
ចំណែកក្រសួងសុខាភិបាលកម្ពុជាវិញបានរាយការណ៍នៅថ្ងៃអាទិត្យនេះថាមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន៨៤៥នាក់និងអ្នកស្លាប់ថ្មីចំនួន៣៩នាក់ទៀត។ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៦៧១៨១នាក់និងអ្នកស្លាប់ចំនួន១១០៦នាក់។
ខែកក្កដាគឺជាខែដែលកម្ពុជាមានការឆ្លងមេរោគកូវីដ១៩ខ្លាំងដោយក្នុងមួយថ្ងៃមានជិត១០០០នាក់។ ជាមួយ នឹងកំណើននេះ អ្នកជំនាញបានព្រមានដល់ប្រជាជនកម្ពុជាអោយបង្កើនការប្រុង ប្រយ័ត្នខ្ពស់បំផុត៕