រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៤ ខែកក្កដានេះថា កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩១៥នាក់ ជាសះស្បើយចំនួន ៨៧៦នាក់ និងមានករណីស្លា.ប់ថ្មីចំនួន៣៣នាក់បន្ថែមទៀត សរុបអ្នកស្លា.ប់ជិត១០០០នាក់ហើយ ។
ពីមួយថ្ងៃទៅមួយថ្ងៃចំនួនអ្នកឆ្លងថ្មី និងអ្នកស្លាប់កាន់តែច្រើនឡើងហើយ សូមកុំភ្លេច ៣កុំ និង៣ការពារទាំងអស់គ្នា ។
ក្រសួងបានបន្តថា រហូតដល់ថ្ងៃទី១៤ កក្កដា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩១៥នាក់ (ឆ្លងសហគមន៌: ៦៥៨ និងនាំចូល: ២៥៧) និងមានជាសះស្បើយ ៨៧៦នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ៦៣៦១៥នាក់ និងចំនួនជាសះស្បើយសរុបកើន ៥៥៣៦៥នាក់ និងស្លា.ប់ថ្មី ៣៣នាក់ សរុបស្លាប់ ៩៨៦នាក់ ៕