រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ​ថា កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ រហូត​ដល់​ចំនួន ១១៣០​នាក់ ជា​សះស្បើយ​ចំនួន ៦៧០​នាក់ និង​ស្លា​.​ប់​ថ្មី​ចំនួន​២៧​នាក់​។

នេះ​ជា​លើក​ទី​១ ដែល​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ រហូត​ដល់​ចំនួន​១១៣០​នាក់ និង​ស្លា​.​ប់រ​ហូត​២៧​នាក់ ដែល​ច្រើន​បំផុត​មិន​ធ្លាប់​មាន ។
ក្រសួង​បាន​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​៣០ មិថុនា ២០២១ យើង​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ១១៣០​នាក់ (​ឆ្លង​សហ​គម​ន៌​: ៩៩១​នាក់ និង​នាំ​ចូល​: ១៣៩) និង​មាន​ជា​សះស្បើយ ៦៧០​នាក់ ។

ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩​សរុប​កើន ៥០៣៨៥​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន ៤៤១៤៣​នាក់ និង​ស្លាប់​ថ្មី ២៧​នាក់ សរុប​ស្លាប់ ៦០២​នាក់ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង