តើអ្នកកំពុងតែបារម្ភថា គ្មានមនុស្សស្រី ចូលចិត្តអ្នកមែនទែ? រូបរាងខាងក្រៅ មិនសំខាន់ដូចការតុបតែងខ្លួននោះទេ ហើយការតុបតែងខ្លួននោះទៀតសោត ក៏មិនមែនជាការលំបាក សម្រាប់សុភាពបុរសទាំងឡាយដែរ។
ខាងក្រោមនេះ គឺជាវិធីសាស្រ្តងាយៗចំនួន ៤ ដែលអ្នកគួរតែអនុវត្ត បើចង់មានសង្សារឆាប់ៗនោះ ៖
១. សម្លៀកបំពាក់ គឺជារឿងសំខាន់
វាមិនសំខាន់ ទៅលើម៉ាក ឬតម្លៃនោះទេ ឲ្យតែអ្នកចេះស្លៀកពាក់ នោះអ្នកនឹងមើលទៅ ស្រស់ស្អាត ហើយគួរឲ្យចាប់អារម្មណ៍ទៀតផង។ សម្លៀកបំពាក់របស់អ្នក គួរតែសមនឹងរូបរាង អ៊ុតបានត្រឹមត្រូវ ហើយពណ៌សមគ្នា នឹងស្បែករបស់អ្នក។
២. ហាត់ប្រាណ
អ្នកមិនចាំបាច់ មានរូបរាងខ្លាំងក្លា ឬសាច់ដុំ ៦ ផ្នត់អី ឲ្យតែល្មម ហើយសមនឹងរូបរាង គឺបានហើយ។ ការហាត់ប្រាណ មិនត្រឹមតែជួយសុខភាពនោះទេ ប៉ុន្តែ វាក៏អាចលើកសម្រស់ និងធ្វើឲ្យបុរស មើលទៅមាំមួន និងអស្ចារ្យដែរ ពីព្រោះ មនុស្សស្រីភាគច្រើន ចូលចិត្តបុរសមានសាច់ដុំមាំមួន។
៣. ផ្តោតអារម្មណ៍ទៅលើរាងកាយអ្នក
– កាត់សក់ឲ្យបានត្រឹមត្រូវ
– ប្រយ័ត្នរឿងរោមមុខ ពុកមាត់ និងរោមច្រមុះ
– ក្រចកដៃ ត្រូវកាត់តម្រឹមឲ្យស្អាត មិនគួរទុកវែងឡើយ។
៤. ក្លិនខ្លួនជារឿងសំខាន់បំផុត
អ្នកមិនចាំបាច់ងូតទឹកក្រអូប ឬបាញ់ទឹកអប់ ពេញខ្លួននោះទេ ត្រឹមតែការសម្អាតកាយ ជាមួយនឹងសាប៊ូធម្មតា ហើយថែមទឹកបន្តិច គឺជាការស្រេច។ យ៉ាងណាមិញ ក្លិនមាត់ គឺជារឿង ដែលមិនអាចមើលរំលងឡើយ៕