អាយុកាន់តែចាស់ អត្រានៃបាត់បង់កំហាប់ឆ្អឹង នឹងកើនឡើងខ្ពស់ ដែលធ្វើឲ្យអ្នក ប្រឈមមុខនឹង ជំងឺពុកឆ្អឹង ឬការបាក់ឆ្អឹងដោយងាយ ក្រោយទទួលរងការប៉ះទង្គិចណាមួយ។

ស្រ្តី មានឱកាសកើតជំងឺពុកឆ្អឹង ៤ ដងលើសបុរស។ អំឡុងពេលអស់រដូវ ជាលិកាឆ្អឹងរបស់ស្រ្តីចាប់ផ្តើមធ្លាក់ចុះយ៉ាងលឿន។

ទោះបីជាគ្មានអ្វី អាចជំនួសកំហាប់ឆ្អឹង ដែលបាត់បង់ ប៉ុន្តែ របបអាហារមានតុល្យភាព និងការហាត់ប្រាណជាប្រចាំ អាចជួយរក្សាកំហាប់ឆ្អឹង និងពន្យារពេលខូចខាតបាន។

ការឡើងទម្ងន់ចុះឡើង អាចជះឥទ្ធិពលទៅលើឆ្អឹង។

យោងទៅតាមការសិក្សា របស់ជនជាតិកាណាដា បានរកឃើញថា បុរសស្រ្តី អាយុចាប់ពី ២៥ ទៅ ៩៦ ឆ្នាំ ដែលមានទម្ងន់មិនថេរ (ឡើងចុះៗ) មានការប្រឈមមុខខ្លាំង ទៅនឹងការបាក់ឆ្អឹង ច្រើនជាងមនុស្ស ដែលមានទម្ងន់ថេរ។

ការសិក្សាក៏បង្ហាញផងដែរថា ការស្រកគីឡូ អាចបណ្តាលឲ្យមាន ការធ្លាក់ចុះអ័រម៉ូន estrogen និងprogesterone ដែលអ័រម៉ូនទាំងពីរនេះ គឺជាអ្នកគ្រប់គ្រងសុខភាពឆ្អឹង។


• ដូច្នេះ ដើម្បីថែរក្សាសុខភាពឆ្អឹង និងកាត់បន្ថយ ការប្រឈមមុខទៅនឹង ជំងឺពុកឆ្អឹង អ្នកគួរតែ ៖
• – ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់
• – ហាត់ប្រាណឲ្យបានទៀងទាត់
• – ពិគ្រោះយោបល់ អំពីសុខភាពរបស់អ្នក ជាប្រចាំជាមួយពេទ្យជំនាញ
• – បង្កើនការញ៉ាំជាតិកាល់ស្យូម និងវីតាមីន D៕