១. ងាយស្រួល និងឆាប់គេងលក់
ពេលអ្នកមិនគិត អំពីសម្លៀកបំពាក់ សម្រាប់គេងយប់នោះ អ្នកប្រហែលជា គេងលក់បានរហ័ស និងស្កប់ស្កល់ទៀតផង។ យ៉ាងណាមិញ អ្នកក៏អាចសន្សំលុយ បានមួយចំនួនផងដែរ។
២. លឿន ហើយចំណេញពេល
គេងស្រាត អ្នកមិនចាំបាច់ ទៅរកសម្លៀកំពាក់ និងមិនចំណាយពេល ដើម្បីដោះវាចេញ នៅពេលព្រឹកឡើងឡើយ។ ដូច្នេះ អ្នកអាចចំណេញពេល ដើម្បីធ្វើការងារផ្សេងទៀត។
៣. ជួយឲ្យរីករាយ និងសប្បាយចិត្តជាងមុន
វាអាចធ្វើឲ្យអ្នក មានសេរីភាព និងមិនខ្វល់ពីអ្វីឡើយ។ បើមិនធ្លាប់គេងស្រាត អ្នកសាកល្បងមើលទៅ ប៉ុន្តែ កុំភ្លេចចាក់សោរឲ្យជាប់។
៤. ល្អបំផុត សម្រាប់គូស្វាមី
ប្រសិនបើអ្នករៀបការហើយ ការប៉ះស្បែក និងស្បែកបែបនេះ វានឹងធ្វើឲ្យអ្នក មានអារម្មណ៍ល្អ និងពុះកញ្រ្ចូល ដូច្នេះ ជីវិតលើគ្រែរបស់អ្នក មិនងាយធ្លាក់ចុះឡើយ។
៥. ជួយឲ្យគេងលក់ស្រួល
គុណភាពនៃការគេង ពិតជាមានសារៈសំខាន់ណាស់ ចំពោះសុខភាពទូទៅ។ ការគេងបានគ្រប់គ្រាន់ និងស្កប់ស្កល់ ជួយឲ្យអ្នកមានសុខភាពល្អ មានស្មារតីរស់រវើក នៅពេលធ្វើការ និងកាត់បន្ថយស្រ្តេស និងបញ្ហាផ្សេងៗទៀតផងដែរ។
៦. ជួយឲ្យស្បែកស្រស់ថ្លា
ស្បែក ក៏ត្រូវការខ្យល់ ដើម្បីដកដង្ហើមដែរ ជាពិសេស កន្លែងអាថ៌កំបាំង ដូចជា ប្រដាប់ភេទ ក្លៀក គន្លាក់ដៃជើង និងក្រលៀនជាដើម។
៧. ជួយឲ្យប្រដាប់ភេទរីករាយ
សម្រាប់បុរស ការគេងក្នុងសីតុណ្ហភាពត្រជាក់ អាចជួយបង្កើន និងជួយពង្រឹងដល់ សុខភាពមេជីវិតឈ្មោល។ ចំណែកស្រ្តីវិញ ការគេងស្រាត អាចជួយកាត់បន្ថយ ជំងឺរោគស្រ្តីមួយចំនួន ដូចជា រលាកទ្វារមាស ធ្លាក់ស ឬផ្សិតជាដើម៕