ខាងក្រោមនេះ គឺជាមធ្យោបាយមួយចំនួន ដើម្បីការពារ ការឆ្លងពងអៀន នៅក្នុងគ្រួសាររបស់អ្នក ៖
– រំលឹកកូនរបស់អ្នក លាងដៃឲ្យបានញឹកញាប់ ជាពិសេស ក្រោយពីចូលបង្គន់រួច ក្រោយពីលេងនៅក្នុងក្រៅផ្ទះ និងមុនញ៉ាំអាហារ
– សូមប្រាកដថា កូនរបស់អ្នក ងូតទឹកជារៀងរាល់ថ្ងៃ និងផ្លាស់ប្តូរខោអាវក្នុងប្រចាំថ្ងៃ
– កាត់ក្រចកដៃជើងឲ្យខ្លី និងស្អាត
– ប្រាប់កូនកុំឲ្យអេះជុំវិញគូថ ឬខាំក្រចកដៃរបស់ពួកគេ
– បោកសម្អាតខោអាវគេងយប់ របស់កូនអ្នកពីរថ្ងៃម្តង
– ញ៉ាំថ្នាំទម្លាក់ព្រូន អៀន និងតេញ្ញា តាមការណែនាំរបស់គ្រូពេទ្យ។
ចូរចាំថា ពងអៀន កើតមានដោយស្ងៀមស្ងាត់ ក្នុងចំណោមកុមារ ហើយវាមិនបង្ក ឲ្យគ្រោះថ្នាក់នោះទេ។
ដោយការលេបថ្នាំរយៈពេលខ្លី និងប្រើយុទ្ធសាស្ត្រការពារ ដែលបានរៀបរាប់ខាងលើ អ្នកនឹងមិនមានពងអៀនទៀតនោះទេ៕