ជំងឺសុកបាំងមាត់ស្បូន មានទម្រង់ពីរប្រភេទ គឺបាំងមាត់ស្បូនមិនជិត និងបាំងជិត។ ជំងឺនេះអាចបណ្តាលឲ្យស្រ្តី ហូរឈាមយ៉ាងធ្ងន់ធ្ងរ មុនពេល ឬអំឡុងពេលសម្រាល។

សុក គឺជាសរីរាង្គម៉្យាង សម្រាប់ផ្តល់ជាអុកស៊ីសែន និងសារធាតុចិញ្ចឹម ដើម្បីឲ្យទារក នៅក្នុងផ្ទៃលូតលាស់ ព្រមទាំងបញ្ចេញចោល នូវកាកសំណល់ពីឈាមកូនមកវិញ។ សុក ភ្ជាប់ខ្លួនទៅនឹងជញ្ជាំងស្បូន និងទងផ្ចិតរបស់ទារក។ ពេលមានផ្ទៃពោះ ភាគច្រើន សុកស្ថិតនៅជាប់នឹងកំពូល ឬចំហៀងស្បូន។ ចំពោះជំងឺសុកបាំងមាត់ស្បូន មានន័យថា សុករបស់អ្នកជំងឺ ភ្ជាប់ខ្លួនទៅនឹង ផ្នែកខាងក្រោមរបស់ស្បូន។

ប្រសិនបើអ្នក មានជំងឺសុកបាំងមាត់ស្បូន ការសម្រាលកូន ទំនងជាត្រូវការវះ ទើបមានសុវត្ថិភាព។

ផលវិបាក

ប្រសិនបើអ្នក មានជំងឺសុកបាំងមាត់ស្បូន គ្រូពេទ្យនឹងតាមដានអ្នក ព្រមទាំងកូនយ៉ាងប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយ ការប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ដូចខាងក្រោមនេះ ៖

• ការហូរឈាម ៖ ការព្រួយបារម្ភដ៏ធំបំផុតមួយ របស់ជំងឺសុកបាំងមាត់ស្បូន គឺជាការប្រឈម នឹងការហូរឈាម តាមទ្វាមាសធ្ងន់ធ្ងរ ក្នុងពេលសម្រាល ឬពីរបីម៉ោងដំបូង ក្រោយសម្រាលរួច។ ការហូរឈាមនេះអាច ធ្ងន់ធ្ងរគ្រប់គ្រាន់ នឹងគំរាមកំហែង ដល់ជីវិតអ្នកជំងឺបាន។

• កូនកើតមិនគ្រប់ខែ ៖ ការហូរឈាមធ្ងន់ធ្ងរ ប្រហែលជាត្រូវការ វះយកកូនចេញជាបន្ទាន់ មុនពេលគ្រប់ខែ៕