រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី ៧២៩​នាក់ និង​ជា​សះស្បើយ​ចំនួន ៣៩៨​នាក់ ខណៈ​មាន​ករណី​ស្លាប់​ថ្មី​ចំនួន​១១​នាក់ ។

ក្រសួង​បាន​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​០៩ មិថុនា ២០២១ យើង​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​៧២៩​នាក់ (​ឆ្លង​សហ​គម​ន៌​: ៦៧១​នាក់ នាំ​ចូល ៥៨​នាក់​) និង​មាន​ជា​សះស្បើយ​៣៩៨​នាក់ ។

ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​កើន​៣៦២៤០​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន​២៩០៤៧​នាក់ និង​ស្លាប់​ថ្មី​១១​នាក់ សរុប​ស្លាប់​២៨៩​នាក់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង