រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ៦៤៩នាក់ និងជាសះស្បើយជាង៦២៦នាក់ ហើយស្លា.ប់ថ្មី៤នាក់ ។
ក្រសួងសុខាភិបាលបានបន្តថា ចំនួនអ្នកឆ្លងថ្មីខាងលើ ក្នុងចំណោមអ្នកឆ្លងថ្មីមានករណីឆ្លងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ 633 នាក់ និងអ្នកដំណើរពីបរទេស 16 នាក់ ។
ក្រសួងថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងកូវីដ១៩សរុប 27,638 នាក់ អ្នកជាសះស្បើយ20,638 នាក់ និងអ្នកស្លាប់ 194 នាក់ផងដែរ ៕