ការសិក្សាជាច្រើនបានបង្ហាញថា ការប្រឹក្សាយោបល់ ជាមួយនឹងគ្រូពេទ្យជំនាញ (គ្រូពេទ្យឯកទេសកុមារ និងអ្នកជំនាញខាងម្ហូបអាហារ) ជាប្រចាំ នឹងជួយឲ្យកូនរបស់អ្នក មានសុខភាពល្អ និងលូតលាស់បានត្រឹមត្រូវ។
ការប្រឹក្សាជាមួយនឹងអ្នកជំនាញ នឹងជួយឲ្យកូនរបស់អ្នក មានទម្លាប់ល្អ នៅក្នុងការរស់នៅ ការរៀនសូត្រ ការទទួលទាន និងសុជីវធម៌ក្នុងសង្គម។

ការសិក្សាក៏បានបង្ហាញផងដែរថា កុមារដែលចូលប្រឹក្សាយោបល់ ជាមួយនឹងឪពុកម្តាយ ភាគច្រើន មានសុខភាពល្អ ពីព្រោះ គេបានធ្វើតាមការណែនាំ របស់គ្រូពេទ្យជំនាញ ហើយអ្នកជំនាញ ក៏មានវិធីសាស្រ្តជាច្រើន ក្នុងការអប់រំកូនរបស់អ្នក ជាងអ្នកឆ្ងាយណាស់។ ឧទាហរណ៍ គ្រូពេទ្យជំនាញ អាចនឹងពន្យល់ឲ្យគេ ញ៉ាំចំណីអាហារ ដែលគេមិនចូលចិត្ត ទោះបីជាអ្នក ធ្លាប់ប្រាប់គេយ៉ាងណាក្តី។

យ៉ាងណាមិញ ក្មេងដែលញ៉ាំចំណីអាហារ តាមការណែនាំរបស់គ្រូពេទ្យ ដូចជា បន្លែ និងផ្លែឈើ បានគ្រប់គ្រាន់ ភាគច្រើន ជាក្មេងដែលសកម្ម និងឆ្លាតវៃ។

ក្មេងដែលទទួលបានការប្រឹក្សាយោបល់ ក៏អាចនឹងឆ្លាត និងពូកែជាងក្មេងធម្មតាបានដែរ ពីព្រោះ គេដឹងថាអ្វីត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ។ ក្មេងបែបនេះ មិនសូវចំណាយពេលច្រើន ទៅលើការលេងហ្កែម ឬមើលទូរទស្សន៍ឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង