រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២១ ខែឧសភានេះថា កម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយបានចំនួន ៨២៤នាក់ ឆ្លងថ្មីចំនួន ៤៦០នាក់ និងមានករណីស្លា.ប់ថ្មីចំនួន ១នាក់។

រហូតដល់ ថ្ងៃទី២១ ឧសភា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៦០នាក់ (ឆ្លងសហគមន៌ ៤៤៥នាក់ នាំចូល ១៥នាក់ ) និងមានជាសះស្បើយ៨២៤នាក់ ។
ក្រសួងបន្តថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុប 24,157 នាក់ អ្នកជាសះស្បើយ 16,524 នាក់ និងអ្នកស្លាប់165 នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ៕