រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២០ ខែឧសភានេះថា កម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយបានចំនួន ៧៤៥នាក់ ករណីឆ្លងថ្មីចំនួន ៤១៥នាក់ និងមានករណីស្លា.ប់ថ្មីចំនួន ៥នាក់។
ក្រសួងបានលើកឡើងថា រកឃើញអ្នកឆ្លងថ្មី 415 នាក់ទៀត ជាសះស្បើយ 745 នាក់ និងស្លាប់ 05 នាក់ ។ ក្នុងនោះករណីឆ្លងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន411 នាក់ និងអ្នកដំណើរពីបរទេស 4 នាក់ ។
ក្រសួងបន្តថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩សរុប 23,697 នាក់អ្នកជាសះស្បើយ 15,700 នាក់អ្នកស្លាប់164 នាក់៕