រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា បាន​បន្ត​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ឲ្យ​ជា​សះស្បើយ​ចំនួន ៦១២​នាក់ ឆ្លង​ថ្មី​ចំនួន ៣៩៣​នាក់ និង​មាន​ករណី​ស្លា​.​ប់​ថ្មី​ចំនួន ៣​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី 393 នាក់​ទៀត ជា​សះស្បើយ 612 នាក់ និង​ស្លាប់ 03 នាក់ ។

ក្រសួង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ចំនួន 392 នាក់ និង​អ្នកដំណើរ​ពី​បរទេស​1 នាក់ ។

ក្រសួង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន 23282 នាក់ អ្នកជា​សះស្បើយ​14955 នាក់ និង​អ្នក​ស្លាប់ 159 នាក់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង