Join with Health.com.kh on Telegram

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ​ថា បាន​បន្ត​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ជា​សះស្បើយ​រហូត​ដល់ ៨៨៦​នាក់ ខណៈ​ឆ្លង​ថ្មី ៣៦០​នាក់ និង​មាន​ករណី​ស្លា​.​ប់​ថ្មី​ចំនួន ៤​នាក់ ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​២២,៥៤៤​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣,០០៦​នាក់ និង​ស្លាប់​សរុប​ចំនួន​១៥៤​នាក់​៕