ជំងឺទឹកនោមផ្អែម ក៏ត្រូវបានគេចាត់ទុកថា ជាឃាតករស្ងប់ស្ងាត់ ដូចជំងឺលើសឈាមដែរ ពីព្រោះ វាអាចសម្លាប់ជីវិតមនុស្ស ដោយមិនមានរោគសញ្ញា ហើយអ្នកស្លាប់ទៀតសោត ក៏មិនបានដឹងថា ខ្លួនឯងកើតជំងឺផងដែរ។

មានជំងឺទឹកនោមផ្អែម អ្នកត្រូវតែចៀសវាង ឬតមការញ៉ាំរបបអាហារមួយចំនួន ដើម្បីការពារមិនឲ្យកម្រិតជាតិស្ករ ឡើងខ្ពស់ជាងការណែនាំរបស់គ្រូពេទ្យ។

ខាងក្រោមនេះ គឺជាផ្លែឈើមួយចំនួន ដែលអ្នកគួរចៀសវាងឲ្យឆ្ងាយ ទោះបីជាអ្នកគិតថា វាមានសុវត្ថិភាពក្នុងការទទួលទានក៏ដោយ ប៉ុន្តែ តាមពិត វាមានកម្រិតជាតិស្ករខ្ពស់ណាស់។

១ ទុរេន
២ ស្វាយទុំ
៣ ល្មុត
៤ ស្រ្តបឺរី
៥ ម្នាស់
៦ ទំពាំងបាយជូរ
៧ សារី៕