Join with Health.com.kh on Telegram

ការយារធ្លាក់ស្បែក ឬកើតសង្វារ អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលរួច គឺជាក្តីកង្វល់ដ៏ធំបំផុត សម្រាប់ស្រ្តីគ្រប់រូប ពីព្រោះ ការមើលឃើញខ្លួនឯង ក្នុងសភាពដ៏អាក្រក់មើលបែបនេះ គឺពិតជាពិបាកទ្រាំណាស់។

យ៉ាងណាមិញ គ្មានអ្វីរីករាយជាងការដឹងថា ខ្លួនឯងមានផ្ទៃពោះឡើយ។ ការមានផ្ទៃពោះ ធ្វើឲ្យស្រ្តីមានផ្ទៃពោះ ជួបសេចក្តីសុខផង និងទុក្ខលំបាកផង។

ក្រោយពេលសម្រាលកូនរួច អ្នកប្រហែលជាចង់ធ្វើអ្វីម៉្យាង ដើម្បីដោះស្រាយ និងបំបាត់បញ្ហាសុខភាព និងសម្រស់ជាច្រើន ដែលអ្នកកំពុងជួបប្រទះ ហើយបញ្ហាសង្វារ គឺជាសត្រូវដ៏ធំបំផុត សម្រាប់ស្រ្តីមានផ្ទៃពោះនេះហើយ។

ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់បងប្អូន អំពីគន្លឹះមួយចំនួន ដែលអាចការពារ និងព្យាបាលការកើតសង្វារ បានយ៉ាងមានប្រសិទ្ធភាព។

១. ទទួលទានទឹកឲ្យបានច្រើន
២. ញ៉ាំប្រូតេអ៊ីនបន្ថែម
៣. ផ្តល់សំណើមដល់ស្បែក
៤. ហាត់ប្រាណ
៥. បំបៅកូនដោយទឹកដោះ
៦. ម៉ាស្សាស្បែកជាប្រចាំ ដោយប្រើប្រេងធម្មជាតិ
៧. ញ៉ាំអាហារមានសុខភាពល្អ
៨. ធ្វើចិត្តឲ្យសប្បាយ៕