រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៨០នាក់ និងជាសះស្បើយ 350 នាក់ ។
ក្រសួងសុខាភិបាលបានលើកឡើងថា រកឃើញអ្នកឆ្លងថ្មី 480 នាក់ទៀត ជាសះស្បើយ 350 នាក់ និងស្លាប់ថ្មី 05 នាក់ ក្នុងនោះករណីឆ្លងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ 470 នាក់ អ្នកដំណើរពីបរទេស 10 នាក់ ។
ក្រសួងបន្តថាគិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេស 20223 នាក់អ្នកជាសះស្បើយ8170 នាក់ នឹង អ្នកស្លាប់ 131 នាក់៕