រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស នៅព្រឹកថ្ងៃទី០៧ ខែឧសភានេះថា កម្ពុជាបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៥៨នាក់ និងមានករណីជាសះស្បើយ ចំនួន៤១នាក់ ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដនៅទូទាំងប្រទេសសរុបចំនួន១៨.១៧៩នាក់ ករណីព្យាបាលជាសះស្បើយសរុប៦៨៨៤នាក់ អ្នកឆ្លងមកពីក្រៅប្រទេសសរុប៥៦១នាក់ នឹងអ្នកស្លាប់ដោយសារកូវីដសរុប១១៤នាក់ ៕