រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ ។

ក្រសួងសុខាភិបាលបានបន្តថា ដោយករណីនាំចូលពីក្រៅប្រទេសមានរហូត៥៦០នាក់ និងករណីស្លាប់សរុប ១១០នាក់ ។
ក្រសួងសុខាភិបាលបានក្រើនរម្លឹកពលរដ្ឋខ្មែរថា «ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ៕