ដើម្បីឲ្យសក់មានសុខភាពល្អ និងដុះលឿន អ្នកគួរតែបង្កើត បរិស្ថានល្អមួយ សម្រាប់សក់រស់នៅ។ ជាមធ្យម សក់អាចលូតលាស់ ពី ៨ ទៅ ១២ មីលីម៉ែត្រ ក្នុងរយៈពេលមួយខែ។
ប៉ុន្តែ ប្រសិនបើអ្នក ចង់ឲ្យសក់ដុះលឿនជាងនេះ អ្នកអាចសាកល្បង វិធីសាស្រ្តធម្មជាតិ មួយចំនួនខាងក្រោមនេះ មុននឹងសាកល្បងវិធីផ្សេងៗទៀត។
ញ៉ាំចំណីអាហារ ដែលមានជីវជាតិ
ប្រូតេអ៊ីន សារធាតុរ៉ែ និងវីតាមីន គឺជារបស់សំខាន់ សម្រាប់ការលូតលាស់នៃសក់ ដូច្នេះ ចូរញ៉ាំស៊ុត ទឹកដោះគោ ទឹកដោះគោជូរ ប័រ ស្ពីណាច ត្រីសាលម៉ុន ស្ពៃក្តោប ផ្លែប័រ។ល។
ហាមស្រ្តេស
តើអ្នកដឹងទេ ស្រ្តេស ជាសត្រូវនឹង ការលូតលាស់របស់សក់ក្បាល? ដូច្នេះ បើចង់ឲ្យសក់ដុះលឿន ចូរកាត់បន្ថយស្រ្តេស។
កម្ចាត់អង្គែរ
អង្គែរ និងការឆ្លងមេរោគនានា នៅលើស្បែកក្បាល ក៏ជាបញ្ហាមួយ ដែលធ្វើឲ្យសក់ដុះយឺតដែរ ដូច្នេះ អ្នកគួរតែចាត់ការ លើបញ្ហានេះហើយ។
អប់សក់
ចូរព្យាយាមអប់សក់ ឲ្យបានទៀងទាត់ ជាមួយនឹង ផលិតផលដែលមានគុណភាព។ ការអប់សក់ អាចជួយឲ្យសក់ មានសុខភាពល្អ និងទន់រលោង។
ម៉ាស្សា
រន្ធសរសៃសក់ ត្រូវការចរន្តឈាមរត់ល្អ ដើម្បីទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូច្នេះ ការម៉ាសស្សាក្បាល ពិតជាអាចជួយអ្នកបាន៕