មនុស្ស​ជា​ច្រើន​យល់​ថា របប​អាហារ​អាច​មាន​ឥទ្ធិពល​យ៉ាង​ហោច​ណាស់ ២ ផ្នែក​ផ្សេង​ៗ​គ្នា​ទៅ​លើ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ។

ទី​មួយ : ធាតុ​ផ្សំ​របស់​អាហារ ជាក់ស្តែង​ដូច​ជា ជាតិ​ខ្លាញ់ អាច​គ្រប់គ្រង​ការ​បំពេញ​តួនាទី​របស់​ភ្នាក់ងារ​ក្នុង​ខ្លួន​ដូច​ជា​អ័រម៉ូន ដែល​គេ​ហៅ​ថា អេកូ​សានូ​អ៊ី​ត​(eicosanoide)​ដែល​អាច​គ្រប់គ្រង​ការ​រលាក ការ​ឈឺចាប់ និង រោគ​សញ្ញា​របស់​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បាន​ផង​ដែរ ។

ទី​ពីរ : អ្នកមាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​មួយ​ចំនួន​អាច​ឆាប់​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ទៅ​នឹង​អាហារ​ណាមួយ ។ ដូច្នេះ នៅ​ក្នុង​ករណី​មួយ​ចំនួន ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​អាច​នឹង​មាន​ភាព​ងាយស្រួល​បន្តិច ដោយ​ចៀសវាង​អាហារ​ទាំងនោះ ជំនួស​អោយ​ការ​ទទួលទាន​អាហារ​ផ្សេង​ៗ​ទៀត ដែល​អាហារ​ផ្សេង​ៗ​ទាំងនោះ​អាច​ដើរតួ​នាទី​ដូច​ជា​ថ្នាំពេទ្យ ដើម្បី​បំបាត់​ការ​ឈឺចាប់ ហើម តឹង និង អស់កម្លាំង ។ យ៉ាងណាមិញ ការ​ជៀស​សវាង​ប៉ះពាល់ ឬ ទទួលទាន​អាហារ​មួយ​ចំនួន ក៏​អាច​ព្យាបាល និង បំបាត់​ភាព​មិន​ប្រក្រតី​នានា​របស់​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បាន​ផង​ដែរ ។

គ្មាន​នរណា​ម្នាក់​ដឹង​ទេ​ថា​តើ​ហេតុ​អ្វី​បានជា​ចំណីអាហារ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ជំងឺ​រលាក​សន្លាក់​លើ​មនុស្ស​ខ្លះ​បាន​នោះ​ទេ ។ ប៉ុន្តែ ការ​អង្កេត​បានអោយ​ដឹង​ថា អ្នកជំងឺ​រលាក​សន្លាក់​អាច​មាន​បំពង់​ក្រពះ​-​ពោះវៀន​ដែល​មានការ​លេច​ឬ​ការ​ចូល​ខុសធម្មតា​នៃ

អាហារ ឬ ភ្នាក់ងារ​មេរោគ​រត់លឿន​ខ្លាំង​ពេក​ទៅ​ក្នុង​ចរន្តឈាម ដែល​ជា​ហេតុ​ធ្វើ​អោយ​មានការ​រលាក និង ខូចខាត​នៅ​ទីនោះ ។
លោក​វេជ្ជបណ្ឌិត រី​ឆាត ផែ​នុស ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ជំងឺ​រលាក​សន្លាក់​បាន​ណែនាំ​ថា “​ជំងឺ​រលាក​សន្លាក់​ដោយសារ​ការ​អា​លែ​ក​ស៊ី​” អាច​ខុស​ប្លែក​គ្នា​ទាំងស្រុង​ពី​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ដូច្នេះ​ហើយ បានជា​ការ​អប់រំ ណែនាំ​ពី​ទំនាក់ទំនង​រវាង​ជំងឺ​រលាក​សន្លាក់ និង ការ​ទទួលទាន​អាហារ​មានការ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង